ទទួលយកភាពខុសប្លែកជារឿងដូចគ្នា ប្រការទី១៧នៃគោលការណ៍សកម្មទាំង១០០ប្រការដើម្បីជោគជ័យ
ចូរមើលបុគ្គលម្នាក់ៗអោយដាច់ដោយឡែកពីគ្នា គឺពុំមែនជាក្រុមតែមួយនោះឡើយ។ មនុស្សគ្រប់រូបទូទាំង ពិភពលោកមានសមត្ថភាព និង តំលៃស្មើៗគ្នាដោយពុំបែងចែកពីពូជសាសន៏ ពណ៏សំបុរ ជំនឿ ឬ ភេទអ្វីឡើយ។ ចូរជឿកជាក់ថា មនុស្សភាគច្រើនបំផុតដែលអ្នកបានជួប រឺ ស្គាល់ រឺ ធ្វើជំនួញជាមួយ គឺសុទ្ធតែមានលក្ខណ: សម្បត្តិប្រហាក់ប្រហែលគ្នានឹងអ្នក ច្រើនខុសគ្នាពីអ្នក។
មនុស្សស្ទើរតែអស់សុទ្ធតែជាមនុស្សល្អៗ។ ពួកគេគិតថាអ្នកមិនមែនជាមនុស្សអាក្រក់ឡើយ ហើយថែមទាំងចេះជួយអ្នកក្នុងគ្រាអាសន្នទៀតផង។ ចូរកុំចំណាយពេលឪតប្រយោជន៏រិះរកគំនិតផ្ទុយពីនេះអោយសោះ។ ចូរ ជៀសវាង កុំធ្វើជាមនុស្សចេះតែនិយាយរឿងគេ។
ចូរលះបង់អ្វីដែលជាទំលាប់ដដែលៗ និង គំនិតស្ទាក់ស្ទើរដែលអាចបណ្ដាលអោយមានភាពចំរួងចំរាស់និង គំនិតដែលបន្ទាបបន្ថោកអ្នកដ៏ទៃ។ ចាប់ផ្កើមមុនគេក្នុងការធ្វើជាស្ពាននៃភាពករុណា និងការយោគយល់គ្នា។ ចូរទទួលយកភាពខុសប្លែករបស់អ្នកជុំវិញខ្លួនជារឿងដូចគ្នា។
គន្លឹះជោគជ័យ
ជំនឿគឺជាអ្វីដែលពុំអាចមើលឃើញ ហើយចំនែកឯសេចក្ដីសង្ឃឹម គឺជាអ្វីដែលមិនមាននៅក្នុងដៃនៅឡើយ។